ប្រភេទសេចក្តី​សំរេចរបស់​ស្ថាប័ន​ផ្សេងៗ

ប្រភេទសេចក្តី​សំរេច​របស់ស្ថាប័នព្រះ​មហាក្សត្រ៖

  • ព្រះ​រាជក្រម៖    ជាលិខិតបទ​ដ្ឋាន​គតិ​យុត្ត ដែល​ចេញ​ដោយព្រះ​មហាក្សត្រ សំរាប់​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ ក្រោយពី​រដ្ឋសភាបាន​អនុម័ត និង​ពិនិត្យ​ដោយ​ព្រឹទ្ធសភារួចមកហើយ។
  • ព្រះរាជក្រិត៖
    • តាមន័យ​ទូលាយ៖ ជាលិខិតបទដ្ខានគតិយុត្ត​ ដែល​ចេញ​ដោយ​ព្រះ​មហាក្សត្រ។
    • តាមន័យ​ចង្អៀត៖ ជា​សេចក្តី​សំរេច​ដែល​ចេញ​ដោយ​ព្រះ​មហាក្សត្រ សំរាប់​តែងតាំង​មន្រ្តីជាន់​ខ្ពស់, កំណត់ដែន​សមត្ថកិច្ច​អ្វីមួយ​ ឬផ្តល់​គ្រឿង​ឥស្សរិយយស ឬផ្តល់​បរម​ងារអ្វី​មួយ តាមការស្នើរបស់រាជ​រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងឧត្តមក្រុម​ប្រឹក្សា​នៃអង្គចៅក្រម​ ឬតាម​ព្រះ​រាជសិទ្ធរបស់ព្រះ​មហាក្សត្រ។
  • ព្រះរាជសារ៖    ជាលិខិតរបស់ព្រះមហាក្សត្រ​សំរាប់ទាក់​ទង​ជាមួយ​ ព្រឹទ្ធ​សភា​ និង​រដ្ឋសភា។ តាម​មាត្រា​១៩ថ្មី​ នៃ​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា ព្រះរាជសាររបស់​ព្រះ​មហាក្សត្រ​ ព្រឹទ្ធសភា​ និង​រដ្ឋសភា មិនងាច​យក​មក​ជជែកពិភាក្សាបានឡើយ។

    ប្រភេទសេចក្តីសំរេច​របស់ស្ថាប័នអង្គការនីតិ​បញ្ញតិ៖

  • រដ្ឋធម្មនុញ្ញ៖    ជាច្បាប់កំពូល ហើយ​ជាប្រភព​នៃ​ច្បាប់​ទាំង​អស់។
  • ច្បាប់៖    ជាវិធាន​ដែល​អនុម័ត​ដោយ​ រដ្ឋសភា និង​ពិនិត្យដោយ​ព្រឹទ្ធ​សភា ហើយ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះមហាក្សត្រ។ ច្បាប់ទាំង​អស់​មិន​ត្រូវ​មាន​ស្មារតី​ផ្ទុយពីរដ្ឋ​ធម្មនុញ្ញឡើយ។

     

    ប្រភេទសេចក្តី​សំរេច​របស់​ស្ថាប័ន​អង្គការ​នីតិប្រតិបត្តិ៖

  • អនុក្រិត្យ៖    ជា​សេចក្តី​សំរេច​ខ្ពស់​បំផុត​ របស់​អង្គការនីតិប្រតិបត្តិ ។ ជាលិខិត​បទដ្ឋានគតិ​យុត្តិ ដែលមាន​មុខងារអនុវត្ត​ច្បាប់​ បង្កើត​ស្ថាប័ន និង​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​កាន់​អំណាច​ខាងអង្គការនីតិ​ប្រតិបត្តិ ។ អនុក្រិត្យ ជា​លិខិត​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ (ទីស្តីការគណៈរដ្ឋមន្ត្រី) ដើម្បី​រៀប​ចំសណ្តាប់​ធ្នាប់​របៀប​រៀប​រយសាធារណៈ​ រៀបចំ​ស្ថាប័ន​រដ្ឋ។ ជាគោលការណ៍ សេចក្តីបង្គាប់​ ឬកំណត់​ក្នុង​អនុក្រិត្យមិន​អាច​ផ្ទុយនឹង​ច្បាប់ ឬ​រដ្ឋធម្មនុញ្ញបាន​ទេ។ យើង​អាច​យល់​បាន​ថា អនុក្រិត្យស្ថិតនោ​ក្រោយ​ច្បាប់ហើយ​វា​ត្រូវមាន​ខ្លឹមសារ​ស្រប​នឹង​ច្បាប់។
  • ប្រកាស៖    ជាសេចក្តីសំរេច​របស់​ក្រសួង ឬអន្តរក្រសួងដែល​ជា​អង្គការនីតិប្រតិបត្តិ។
  • សារាចរ៖    ជាសេចក្តី​ណែនាំ​របស់​ក្រសួង​ ឬស្ថាប័ន​ណាមួយ។ ជាទូទៅសារាចរ ជា​លិខិត​សំរាប់ណែនាំ​ក្នុង​ការ​អនុវត្តច្បាប់​ឲ្យបាន​ច្បាស់​លាស់។
  • សេចក្តី​សំរេច៖    ជាលិខិត​ដែលមាន​អនុភាព​ក្រោម​ច្បាប់​ តែស្រប​នឹង​ច្បាប់​ ឬដូចច្បាប់​ ហើយ​ចេញ​ដោយ​អ្នក​ដឹកនាំ​នៃ​អង្គការនីតិ​ប្រតិបត្តិ​ ឬ​អជ្ញាធរមាន​សមត្ថកិច្ច​ដូចជា អភិបាលខេត្ត-ក្រុង​ ជាដើម។

    ប្រភេទសេចក្តី​សំរេច​ខាង​អំណាច​តុលាការ៖

  • ដីកា៖    ជាសេចក្តី​សំរេចរបស់​អំណាច​តុលាការ​ ដែលចេញ​ដោយ​ចៅក្រម​ ព្រះរាជអជ្ញា ឬព្រះរាជ​អជ្ញារង​។ ប្រភេទមុន​អង្គ​សេចក្តី​របស់​តុលាការ​ ឬសំរាប់​បញ្ចប់​នីតិ​វិធី​ដោយ​មិន​ជំនុំជំរះ។
  • សាលក្រម៖    ជា​សេចក្តិសំរេច​ចុង​ក្រោយ​បង្អស់​ របស់​សាលា​ជំរះក្តី​ជាន់​ទាប រួម​មានតុលាការខេត្ត-ក្រុង​ និងតុលាការ​យោធា។
  • សាលដីកា៖    ជា​សេចក្តី​សំរេច​របស់​តុលាការ​ជាន់​ខ្ពស់រួមមាន​ សាលាឧទ្ធរណ៍ និង​តុលាការកំពូល។


     

Leave a comment »